Share this Post

I am Chut Wutty

 

លោក ឈុត វុទ្ធី បានអង្គុយនៅក្រោមកំដៅថ្ងៃពេលព្រឹកនៅក្នុងប្រទេសកម្ពុជា គាត់បានរៀបចំការតវ៉ា ជាមួយសកម្មជនខ្លាំងៗ ៥០០នាក់ ដើម្បីតាមដានការកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់ ។ ខ្ញុំគឺជា សមាជិកម្នាក់នៃក្រុមភាពយន្តបរទេសដែលបានខ្ចីម៉ូតូកញ្ចាស់គេ ខ្ញុំមិនដឹងត្រូវដាក់កាដុងទឹកនៅ កន្លែងណាទេសម្រាប់ចូលរួមនៅក្នុងការតវ៉ានោះ ។ គាត់បានស្ទុះឡើងនៅពេលខ្ញុំបាននិយាយទៅ កាន់គាត់ ។ លោក វុទ្ធី បានជួយរៀបចំអោយពួកយើងយ៉ាងរហ័សរហួន ។ គាត់បានដាក់កាដុងទឹក របស់ពួកយើងនៅក្រោយឡាន Land Rover ក្រហមក្រម៉ៅរបស់គាត់ ។ ថាមពលរបស់គាត់គឺពិតជា ឥទ្ធិពលខ្លាំងណាស់ ហើយបន្ទាប់មកគាត់បានចាប់ផ្តើមសំនួរ ។

លោក វុទ្ធី គឺជាសកម្មជនដ៏លេចធ្លោ និងជាប្រធាននៃក្រុមអ្នកការពារធនធានធម្មជាតិ ។ គាត់បាន ធ្វើការជាអ្នកបញ្ឈប់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩០ ជា ពិសេសគាត់បានធ្វើការយ៉ាងសកម្មនៅភ្នំក្រវ៉ាញ និងនៅព្រៃឡង់ ។ លោក វុទ្ធី បានដើរតួនាទីយ៉ាង សំខាន់ក្នុងការក្នុងការគាំទ្របណ្តាញព្រៃឡង់ ចលនាសហគមន៍នៅថ្នាក់ក្រោម ដែលមាននៅក្នុងខេត្ត ចំនួន ៤ ហើយគាត់ទើបតែទទួលបានពានរង្វាន់ UN Equator Prize ។ ថ្ងៃមួយក្នុងខែវិច្ចិកា ឆ្នាំ ២០១១ លោក វុទ្ធី និងបណ្តាញព្រៃឡង់បានរៀបចំយុទ្ធនាការមួយដែលជាមហិច្ឆិតាធំបំផុតរបស់ពួកគេ ហើយ បនិ្តចក្រោយមក វាបានប្រែក្លាយទៅជាការបង្រ្កាបដ៏ព្រៃផ្សៃ ។

ការកាប់បំផ្លាញព្រៃឈើគឺជាអំពើហិង្សាមួយលក្ខណៈប្រព័ន្ធប្រឆាំងនឹងមនុស្សដែលរស់ពឹងផ្អែកដោយព្រៃឈើ ។ ដីធ្លី និងជីវភាពរស់នៅត្រូវបានដកចេញ មនុស្សបានចំណាក់ស្រុក និងក្លាយជាកម្មករ ។ នៅប្រទេសកម្ពុជា ភូមិគឺព័ទ្ធជុំវិញទៅដោយពណ៏បៃតង ដើមស្រូវ វាលដំឡូងមី ដើមស្វាយចន្ទីរ និងស្ករត្នោតដែលផ្តល់នូវភាពសម្បូរបែប និងព្រៃឈើដ៏ខៀវស្រងាត់ ។ ទេសភាពគឺស្រស់បំព្រង ហ៊ុំ ព័ទ្ធទៅដោយសំលេងសត្វរ៉ៃ និងសំលេងសត្វទោចស្រែកច្រៀងអឺងកងពេញព្រៃ ឯនៅតាមដងផ្លូវចែង ចាំងពន្លឺភ្លឺផ្លេកហាក់ស្វាគមន៍ម៉ូតូដែលបានឆ្លងកាត់យ៉ាងដូច្នេះដែរ ។ ជីវភាពរបស់អ្នកភូមិពឹងផ្អែក លើ ដើមជ័រទឹកផ្តៅ និងវល្លិ៍ដែលអាចប្រមូលផលនៅក្នុងព្រៃជ្រៅ ។ ដើមជ័រទឹកគឺរក្សាទុកបន្តអោយអ្នក ជំនាន់ក្រោយ និងត្រូវ បានការពារនៅក្រោមច្បាប់ព្រៃឈើ ។ ដើមជ័រច្បោះទឹកទាំងនោះត្រូវបាន កំណត់ដោយអ្នកកាប់ឈើ ។

 
 

នៅពេលដែលរោងចក្រអារឈើចូលទៅក្នុងព្រៃនោះ គឺវាបានបិទបាំងដោយពាក្យថា អភិវឌ្ឈន៍ ។ ក្រុម ហ៊ុនកៅស៊ូគឺមិនមានឡើយ សហគ្រាសទ្រង់ទ្រាយធំបិទតែមនៅក្នុងព្រៃ ។ ការកាប់បំផ្លាញដោយស្ងប់ ស្ងាត់ ឯកំដៅក៏ធ្លាក់យ៉ាងគំហក់ ។ ការដាំដុះកំពុងជឿនលឿនយ៉ាងអាក្រក់ ដោយកងកំលាំង ដែលក្របដណ្តប់ដោយអំពើងងឹត ហើយកូនឈើលូតលាស់ពណ៏បៃតងស្រស់បំព្រងប្រែក្លាយជាផែន ដីក្រហម ។ ហើយត្រូវបានបិទបាំងដោយពាក្យថា ដាំដំណាំកៅស៊ូ លោក ឈុត វុទ្ធី បានពន្យល់យ៉ាង ដូច្នេះ ។ ក្រុមហ៊ុនព្យាយាមកាន់កាប់ដីព្រៃតាមរយៈដីសម្បទាន បន្ទាប់ពីអាជ្ញាប័ណ្ណកាប់ឈើត្រូវបាន បញ្ឈប់បណ្តោះអាសន្ននៅឆ្នាំ២០០២ ។ នៅកំឡុងពេលនោះ ព្រៃរេចរឹលត្រូវបានផ្តល់ជូនសម្រាប់ដាំ ដំណាំកៅស៊ូ ប៉ុន្តែតាមការពិត វាមិនមែនជាព្រៃរេចរឹលនោះទេ វាគឺជាព្រៃក្រាស់ ព្រៃបៃតងជាមួយឈើ ដែលមានគុណភាពល្អ ។

 
 

នៅក្នុងប្រទេសកម្ពុជា ការធ្វើអាជីវកម្មលើដី ឬការរំលោភដីធ្លី និងការធ្វើអាជីវកម្មព្រៃឈើគឺជាផ្នែកពីរ នៃដំណើរមួយ ។ វាគឺជាការឈឺចាប់របស់មនុស្សនៅមូលដ្ឋានដែលក្រុមហ៊ុនសម្បទាន កាប់រំលំដើម ជ័រច្បោះទឹក ការដណ្តើមយកដីចំការ និងព្រៃជំនឿរបស់ពួកគេ ។

លោក វុទ្ធី បានប្រាប់ខ្ញុំកំឡុងយុទ្ធនាការនៅព្រៃឡង់ក្នុងខែវិច្ចិកាថា អាជ្ញាធរ និងមន្ត្រីមូលដ្ឋាន មិន គាំទ្រឡើយ៖

“ពួកគេគឺងាយស្រួលណាស់ក្នុងការទំលាក់កំហុសទៅលើអ្នកការពារព្រៃឈើ ។ លោក វុទ្ធី បាននិយាយថា សហគមន៍មូលដ្ឋានព្យាយាមអស់ពីសមត្ថភាពក្នុងការលប់បំបាត់សកម្មភាពខុស ច្បាប់របស់អ្នកជំនួញ ដើម្បីធ្វើអោយភ្នែករបស់ពួកគេភ្លឺ និងត្រចៀកថ្លង់របស់ពួកគេស្តាប់លឺ ។ “យោង តាមច្បាប់ អ្នកដែលរស់នៅជុំវិញព្រៃមានសិទ្ធិក្នុងការទទួលបានផលិតផលអនុផលព្រៃឈើ ។ ផ្ទុយ ទៅវិញការទទួលបានទាំងនេះ ត្រូវបានបដិសេធ” ។

ការប្រឆាំងនឹងផលប្រយោជន៍ និងការនិយាយចេញមកប្រឆាំងនឹងមន្រ្តីមានអំណាចអំពីអំពើពុករលួយ គឺជាការងារមួយដែលមានគ្រោះថ្នាក់ ។ ខណៈពេលដែលលោក វុទ្ធី និយាយខ្លាំង គាត់បានដឹងយ៉ាង ច្បាស់ពីហានិភ័យ ហើយគាត់បដិសេធនឹងការស្ងៀមស្ងាត់ ។ ទាហានកំពុងអង្គុយខិតជិតបន្ទាប់ពីគាត់ ពេលតវ៉ានៅព្រៃឡង់ លោក វុទ្ធី ស្រគត់ស្រគំ ។ គាត់និយាយថា “ពួកគេមកគឺដើម្បីចាប់ខ្ញុំ” តើខ្ញុំគួរតែ រត់ដែរឬទេ? ប៉ុន្តែខ្ញុំគួរទៅណា? គាត់បានក្រលេកមើលជុំវិញបន្តិច រួចនិយាយថា “ខ្ញុំចង់ឃើញ ពួកគេនឹងធ្វើអ្វី” ។

ពីរបីនាទីក្រោយមក មន្រ្តីប៉ូលីសម្នាក់បានមកក្រោយគាត់ មន្រ្តីនោះបានចាប់ដៃគាត់ជាចងជាស្លាប សេក និងបោកគាត់ទៅក្រោម ។ មួយនាទី ក្រោយពីគាត់តស៊ូ បង្វិលខ្លួនក្នុងចំណោមពួកទាហាន ប៉ូលីសម្នាក់បានភ្ជង់កាំភ្លើង AK-47s ។ ប្រមាណមួយវិនាទីក្រោយមក សមាជិកបណ្តាញរត់ទៅជួយ គាត់យ៉ាងលឿនដៃមានដំបងដោះលែងគាត់ ។

 
 

បន្ទាប់ពីនោះមក លោក វុទ្ធី បានប្រាប់ខ្ញុំថា គាត់មានមោទនភាព និងសប្បាយចិត្តសម្រាប់អ្នកគាំទ្រ របស់គាត់ហើយវាជាការយកចិត្តទុកដាក់ទៅលើសំនួរវិចារណញ្ញាណដែលអ្នកតវ៉ាបានស្រែកទៅកាន់ប៉ូលីសថា តើអ្នកឯងស៊ីប្រាក់ខែពីនរណាគេ? ហេតុអ្វីបានអ្នកឯងយកអាវុធមកទីនេះនៅពេលយើង ដៃទទេ? យើងទាំងអស់គ្នាជាខ្មែរ មែនទេ?

បន្តិចក្រោយមក គាត់បាននិយាយប្រាប់ខ្ញុំទាំងអស់កំលាំង និងនិយាយទាំងត្រហេបត្រហបនៅក្នុងផ្ទះ សំណាក់មួយនៅជិតនោះថា

“ខ្ញុំយល់ថា ប្រសិនបើខ្ញុំមិនជួយពួកគេ មិនមាននរណានឹងជួយឡើយ ។ មនុស្សជាច្រើន ផ្សេងៗ ទៀតនៅក្នុងប្រទេសចង់បានតែតួនាទីធំ និងទទួលបានរង្វាន់ និងចង់បានលុយកាន់តែច្រើន មិនថា មានរឿងអីកើតឡើងឡើយ បើទោះជាត្រូវចំណាយមនុស្សផ្សេងទៀតនោះ” ។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ លោក វុទ្ធី បានណែនាំផ្លូវអ្នកកាសែតពីរនាក់ទៅតាមភ្នំក្រវាញ នៅថ្ងៃទី២ នៃដំណើររយៈពេលបីថ្ងៃដែលជាបេសកកម្មស្វែងរកការពិត ។ បន្ទាប់ពីអ្នកទាំងបីបានឈប់ នៅកន្លែងវល្លិ៍រមៀតខុសច្បាប់នៅក្នុងខេត្តកោះកុង និងបានចាប់ផ្តើមថតរូប ។ បុរសពីរនាក់បានឃាត់ ក្រុមលោកវុទ្ធីអោយចាកចេញ ។ មួយនាទីក្រោយមក មន្ត្រីប៉ូលីសបីនាក់បានមកដល់ជាមួយនឹង កាំភ្លើង AK-47s ។ បន្ទាប់ពីរឹបអូសកាមេរ៉ាក្រុមលោកវុទ្ធីដោយបង្ខំ ការវាយប្រហារពាក្យសំដីរវាង មន្រ្តី និងលោកឈុតវុទ្ធីមួយបានកើតឡើង ។ ស្នូរកាំភ្លើងបានផ្ទុះឡើង ហើយលោក វុទ្ធី ត្រូវបានបាញ់ សម្លាញ់តាមទ្វារឡានរបស់គាត់ ។ មុនពេលគាត់បានអង្គុយនៅទីនោះ គាត់នៅពីក្រោយនៅកន្លែង ដែលគាត់បានគេសម្លាប់ បន្ទាប់មកទៀត សពរបស់គាត់បានប្តូរកន្លែង សពផ្អែកនៅលើកៅអី បួនម៉ោង ក្រោយមករហូតទាល់តែព្រលប់ ទើបអាជ្ញាធរបញ្ជូនសពរបស់គាត់ទៅកាន់មន្ទីរពេទ្យនៅជិតនោះ ។

លោក វុទ្ធី បានស្លាប់នៅថ្ងៃនោះ ប៉ុន្តែលោកបានញាំងអោយមនុស្សរយ នាក់បន្តភារកិច្ចការងាររបស់ គាត់ ។ ពីរសប្តាហ៍ក្រោយពីគាត់បានស្លាប់ សកម្មជន និងអ្នកភូមិជាច្រើនរយនាក់បានធ្វើដំណើរជា ច្រើនម៉ោងទៅ កាន់ទីកន្លែងដែលលោកវុទ្ធីត្រូវបានគេសម្លាប់ ។ ពួកគេបានធ្វើរូបសំណាក់លោកឈុត វុទ្ធី ពីមែកឈើចំនួន ១០ ជាសញ្ញា និងសរសេរថា “ខ្ញុំជា លោកឈុត វុទ្ធី” ពួកគេបានបន្តការប្រយុទ្ធ ដើម្បីព្រៃឈើរបស់ពួកគេ ។


Watch the film I am Chut Wutty
 

For the Forest

 

នៅឆ្នាំ២០១៤ រោងចក្រអារឈើដ៏ធំសម្បើមដែលស្ថិតនៅកន្លែងមួយដែលអាចទៅដល់ផ្លូវ ដើម្បី អាចអូសដើមឈើចេញពីក្នុងព្រៃ វាការគំរាមគំហែងថ្មីមួយបានលិចឡើង ដែលហៅថា “ដីសម្បទានសេដ្ឋ កិច្ច” គឺស្ថិតនៅក្នុងដណ្តាប់ដៃនៃសមាជិកគ្រួសារកាន់អំណាច ។

ការស៊ើបអង្កេតបានបង្ហាញថា ដើមជ័រច្បោះទឹករាប់រយដើមត្រូវបានដាក់ចូលទៅក្នុងរោងចក្រអារ ឈើក្នុងមួយម៉ោងៗ ។ ឈ្មួញទិញដើមជ័រច្បោះទឹកមួយដើមតម្លៃ $២.៥ ពីសហគមន៍ គឺដើមជ័រច្បោះទឹក ដែលផ្តល់ផលអោយមនុស្សរាប់ជំនាន់មកហើយ ដែលមិនអាចប៉ានស្មានពីចំណូលឡើយ ។ ប្រសិនបើ ម្ចាស់ដើមជ័រច្បោះទឹកបដិសេធមិនកាប់ ក៏ដើមជ័រច្បោះទឹកនោះក៏គង់តែនឹងត្រូវកាប់រំលំដដែល ។

សហគមន៍ងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពរងគ្រោះ បើគ្មានការគាំទ្រនយោបាយ ។ ការមិនធ្វើអ្វី សោះមានន័យថា បាត់បង់នូវចំណូលដ៏រស់រវើក ព្រោះដើមឈើនឹងរលាយបាត់ ប៉ុន្តែការធ្វើសកម្មភាព ការងារគ្រោះថ្នាក់ វាប្រសើរជាងការបាត់បង់ដើមឈើ ។ ហើយបើគ្មានលោក ឈុត វុទ្ធី មិនមាននរណា ដើរទៅមុខមុនឡើយ ។

ការពិចារណា ភាពត្រឹមត្រូវ និងភាពក្លាហានដែលនឹកស្មានមិនដល់ លោក អ៊ួច ឡេង បាន និយាយ ។ លោក ឡេង បានធ្វើការជាមួយបណ្តាញព្រៃឡង់ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល បន្ទាប់ពី លោក វុទ្ធី បានស្លាប់ ហើយនៅឆ្នាំ២០១៤ លោកបានទៅលេងភ្លេងនៅកំឡុងពេលគាំទ្រសកម្មភាពដោយ ផ្ទាល់នៅក្នុងបណ្តាញ និងបរិហារពីសកម្មភាពខុសច្បាប់របស់វីរជននយោបាយកម្ពុជា ។

ព្រៃឡង់គឺប្រឈមនឹងការឡោមព័ន្ធកាប់ឈើបំផិ្លចបំផ្លាញដ៏ខ្លាំងក្លា ដែលប្រទេសវៀតណាម និង ចិនត្រូវការទិញពីឈ្មួញកាប់ និងដឹកឈើយ៉ាងជ្រៅពីក្នុងព្រៃ ។ ការត្រួតត្រាដោយព្រមព្រៀងផ្តល់ ជូនដីសម្បទានសេដ្ឋកិច្ច (ELCs) ការដឹកជញ្ជូនឈើ អ្នកកាប់ឈើមូលដ្ឋាន និងជំនួញនាំចេញ អ្នកជំនួញ ដែលមានអំណាច ។ ទ្រី ភាព គឺជាអ្នកទទួលបានផលច្រើនជាងគេពីការកាប់ឈើដ៏មហិមា ។ លោក ទ្រីភាព ជាឧញ្ញ៉ា ជាព្រឹទ្ធសភា និងជាអ្នកទទួលបានរង្វាន់តិចតួចពីការបរិច្ចាកថវិកានិរន្តរភាពមួយទៅលើការ អភិវឌ្ឍន៍របស់កម្ពុជា ឬបរិច្ចាកថវិកាទៅគណបក្សកាន់អំណាច ។

 
 

នៅពេលដែលរោងចក្រអារឈើផ្លាស់ទៅភាគខាងជើង លោក ឡេង ប្តេជ្ញាចិត្តចងក្រងពីការ បណ្តេញចេញ និងការប្រឈមពីការកាប់បំផ្លាញព្រៃឈើ ។ ឥឡូវនេះ លោក ឡេង បានរកឃើញម៉ាស៊ីន អារឈើជាច្រើន ដែលអារយកឈើធំមានទំហំ ៥០ ម៉ែតគុប ដោយច្រៀកជាបន្ទះៗ ក្នុងរយៈពេលតែពីរ វិនាទី ។

“ព្រៃឈើត្រូវបានកាត់បន្ថយពីមួយថ្ងៃទីមួយថ្ងៃ ព្រោះតែរដ្ឋាភិបាល ។ ពួកគេមិនព្រមកែប្រែគោល នយោបាយព្រៃឈើ ។ ការការពារព្រៃឈើរបស់សហគមន៍នឹងមិនអាចអោយព្រៃឈើរួចផុតពីការកាប់ បំផ្លាញឡើយ ព្រោះនៅក្នុងរដ្ឋាភិបាលមានមន្រ្តីនៅថ្នាក់កំពូលសំខាន់ៗ ជាអ្នកកាប់បំផ្លាញព្រៃឈើពេញ ទំហឹង” ។

ដើម្បីធ្វើការនេះបាន លោក ឡេង ពលីជីវិតរបស់គាត់ ។ “រដ្ឋាភិបាលនឹងធ្វើអ្វីមកលើខ្ញុំ ដូចលោក ឈុត វុទ្ធី ។ ហើយក្រុមហ៊ុនឯកជន (ខ្ញុំគិតថា) ពួកគេកំពុងព្យាយាមតាមរកខ្ញុំ ។ យើងមិនមានថវិកា គ្រប់គ្រាន់សម្រាប់សកម្មភាពរបស់ពួកយើងទេ ហើយពេលខ្លះ ខ្ញុំមិនមានថវិកាគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ គ្រួសាររបស់ខ្ញុំផងដែរ ។ យើងបាត់បង់ក្តីសង្ឃឹម ព្រោះរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនមិនខ្វល់ពីច្បាប់ ព្រៃឈើ បំរែបំរួលអាកាសធាតុ និងអ្វីៗទាំងអស់” ។

បើទោះជាគ្រោះថ្នាក់ លោក ឡេង បានប្តេជ្ញាចិត្តប្រឈមមុខនឹងពាណិជ្ជកម្មដើមឈើ ។ នៅក្នុងចំណោមយុវជនក្មេងៗជំនាន់ក្រោយកំពុងតែដុះគំនិតស្វែងរកដំណោះស្រាយសម្រាប់តស៊ូការពារ ព្រៃឈើ ដីធ្លី និងបឹងបួរដែលជានិរន្តរភាពរបស់ពួកយើង ។ បើទោះបីជាភាពភ័យខ្លាចកំពុងតាមលង បន្លាច ហើយការលើកទឹកចិត្តគ្រាន់តែជាឥទ្ធិពល ។

 

Free Mother Nature

 

“ខ្ញុំគឺជាម្តាយម្នាក់” សម្លេងរបស់សំណាងខ្សឹកខ្សួល គាត់គ្រប់គ្រងអារម្មណ៍ រួចបន្តនិយាយទៀតថា ខ្ញុំគឺ ជាម្តាយ ។ ខ្ញុំមានអារម្មណ៍ខឹងដែលកូនប្រុសរបស់ខ្ញុំនៅក្នុងគុក កូនប្រុសខ្ញុំមិនបានធ្វើអ្វីខុសទេ ។ កូន ប្រុសខ្ញុំពលីខ្លួនគាត់ ដើម្បីការពារបរិស្ថាន ។ “វាពិតជាឃោឃៅ និងអយុត្តិធម៌” ។

ទ្រី សុវិជ្ជា ជាកូនប្រុសរបស់សំណាង សុវិជ្ជាបានជាប់គុកជាច្រើនខែ ។ ម្នាក់ៗមានកន្លែងតូចតែជាងកន្លះ ម៉ែត្រការ៉េប៉ុណ្ណោះ និងចែករំលែកកន្លែងស្នាក់នៅដ៏តូចចង្អៀតនោះជាមួយនឹងអ្នកជាប់ទោស១៤នាក់ ផ្សេងទៀត វាជាទីកន្លែងដែលពួកគេបានបង្ខាំងទុករយៈពេល ២០ម៉ោងក្នុងមួយថ្ងៃ ។

នៅពេលយប់សុវិជ្ជា និងមិត្តរួមកន្លែងដេករបស់គាត់ មិនអាចដេកបានឡើយ លុះត្រាតែផ្លាស់ប្តូរគ្នាដេក ម្នាក់ម្តងៗ នៅកន្លែងតូចតែមួយនោះ ព្រោះអាចដេកបានតែម្នាក់ ។ អ្វីជាបទល្មើសរបស់គាត់?

គាត់បានចូលរួមក្នុងការតវ៉ាដោយសន្តិវិធីមួយ ដើម្បីការពារព្រៃកោងកាង ដែលនៅជាយភាគខាងត្បូងទៅទិសខាងលិចឆកសមុទ្រកម្ពុជា ព្រៃឈើត្រូវបានវិនាសហិនហោច ដោយសារការបូមខ្សាច់ ហើយ ដីឆកសមុទ្របៃតងនោះស្រុតចុះទៅក្រោមបាតសមុទ្រយ៉ាងល្វឹងល្វើយ ។

ព្រៃដើមកោងកាងគឺជាជីវិតដ៏បរិបូរណ៍ ។ ស្លឹកចាំងពន្លឺព្រឹមៗ នៅលើទឹក ភ្លឺឆ្លុះរេរាំលើត្រីយ៉ាងរហ័ស ។ ឯក្តាមពណ៌ទឹកក្រូចភ្លឺៗបង្កើតសម្លេងអ៊ូអែរនៅក្នុងរន្ធឬសខ្មៅនៃដើមកន្តោលអាក ។ មនុស្សទ្រទ្រង់ជីវិតពី ធនធានធម្មជាតិទាំងនេះ មានក្តាម ត្រី និងសមុទ្រ ។ ពេលទឹកសមុទ្រនាចនៅពេលយប់ ទូកនេសាទពន្លឺ ក្រហម-ខៀវចាស់ រមៀលទូកទៅតាមកោះផ្សេងៗ នេសាទក្តាមនៅតាមតំបន់ដីខ្សាច់ដែលមានទឹករាក់ៗ ពោរពេញដោយក្តីសង្ឃឹម ។

បន្ទាប់មក អ្នកបូមខ្សាច់បានមកដល់ កាណូតដ៏ធំច្រេះបានមកជាមួយដែរ អ្នកបូមខ្សាច់ទាញក្បាល កាណូតដ៏សំពីងសំពោងចូលទៅក្នុងដីខ្សាច់ដ៏ទន់ល្មើយនៃផ្លូវទឹកដ៏ចង្អៀត ។ ពួកគេបូមយកពពួកសត្វ ចេញនៅចំក្រោមឬសដើមកោងកាងយ៉ាងល្អិតល្អន់ រួចបូមខ្សាច់ដាក់លើកាណូតដឹកទៅប្រទេសសីង្ហបុរី ដើម្បីក្លាយជាស៊ីម៉ង់ ចំណតឡាន និងធ្វើអោយខ្សាច់សក្បោះនោះក្លាយជារីស៊តមួយ ។

នៅខែមេសា ឆ្នាំ២០១៥ សុវិជ្ជា និងក្រុមសកម្មជនរបស់គាត់ធ្វើការជាមួយមាតាធម្មជាតិកម្ពុជា បានទៅ ជួបជាមួយសហគមន៍ ដើម្បីរៀនពីអ្វីដែលបានកើតឡើង ។ ភ្លាមនោះ ពួកគេបានសាកសួរពីការរស់នៅ និងការតស៊ូ ដើម្បីសង្រ្គោះជីវិតអ្នករស់នៅកោះ ។

ភាព ជាអ្នករស់នៅលើកោះស្រឡៅ គ្រួសាររបស់នាងរងទុក្ខខ្លាំងណាស់ ព្រោះក្តាមបានបាត់បង់អស់ ។ “សកម្មជនបានមកទីនេះ ដើម្បីជួយពួកយើង ទោះបីជានៅក្រោមកំដៅថ្ងៃ ឬភ្លៀងក៏ដោយ ពួកគេខិតខំធ្វើការ ពួកគេពន្យល់ពីសិទ្ធិរបស់ពួកយើងដែលនៅក្រោមច្បាប់” ។

 
 

នៅក្នុងរណ្តៅទឹកជ្រៅជាទីកន្លែងបូមខ្សាច់ ហើយក្តាមមិនអាចរស់បានឡើយ ដើមកោងកាងបានដួលរលំ ទៅក្នុងកំលាំងខ្យល់ទឹកប្រៃ ។ សហគមន៍នៅលើកោះរងទុក្ខវេទនា ឪពុកម្តាយធ្វើដំណើរយ៉ាងឆ្ងាយពីផ្ទះ ដើម្បីចាប់ក្តាម ដោយនៅឆ្ងាយពីគ្រួសារជាច្រើនថ្ងៃ និងច្រើនសប្តាហ៍ក្នុងមួយដង ។ ប្រជាជនវ័យ កណ្តាលសំរាកមិនគ្រប់គ្រាន់ ជំលោះក្នុងរង្វង់គ្រួសារកើតឡើងបណ្តាលមកពីផលលំបាកនៃសេដ្ឋកិច្ច ។

នៅខែប្រាំងឆ្នាំ២០១៥ លោក សុវិជ្ជា និងសកម្មជនពីរនាក់ លោក សំណាង លោក ម៉ាឡា និង សមាជិកសហគមន៍ជាង១២នាក់ បានឃាត់អ្នកបូមខ្សាច់ ។ ពួកគេចង់បានការកាន់កាប់កាណូតដោយ សន្តិវិធី អង្វរក្រុមហ៊ុនអោយបញ្ឈប់ការបូមខ្សាច់ និងសូមអោយផ្តោតការយកចិត្តទុកដាក់ពីអ្វីដែលពួកគេ បានធ្វើអោយខូចប្រយោជន៍សហគមន៍ ។

ពួកគេបានទទួលដីកាកោះពីអាជ្ញាធរមូលដ្ឋាន បន្ទាប់មកនៅថ្ងៃទី ១៧ ខែសីហា ប៉ូលីសបានមកចាប់ខ្លួន ពួកគេ ។ ក្នុងរយៈមួយថ្ងៃ ប៉ូលីសមិនមានដីការចាប់ខ្លួននោះទេ លោក សុវិជ្ជា សំណាង និងម៉ាឡាបានជាប់ពន្ធនាគារ ។

លោកម៉ាឡា សុវិជ្ជា និងសំណាងបានជាប់ពន្ធនាគារអស់ជាង១០ខែ ។ នៅដើមខែកក្កដា ឆ្នាំ ២០១៦ ពួក គេត្រូវបានដោះលែង ប៉ុន្តែដីការព្យួរទោសមួយបានដាក់នៅពីលើក្បាលរបស់ពួកគេ ។ បើទោះបីជាគ្មាន សាក្ខីកម្ម ដើម្បីបញ្ជាក់ពីការទោសក៏ដោយ ក៏សកម្មជនទាំងបីនាក់នៅតែជាប់ចោទ និងបង្គាប់អោយបង់ពិន័យចំនួន $៥០០ ក្នុងម្នាក់ៗ និងក្រុមហ៊ុនត្រូវសងសំណង $២៥,០០០ ពីបទបំផ្លិចបំផ្លាញឆកសមុទ្រ កម្ពុជា ។ ខណៈពេលដែលក្រុមហ៊ុនជាអ្នកទទួលបានប្រយោជន៍ពីការឈ្លានពានបែរជាទទួលបានរង្វាន់ ឯអ្នក ការពារធនធានធម្មជាតិបែរជាជាប់ចោទ ។ ទោសបណ្តាលមកពីការព្យាយាមការពារដើមកោង កាង និងការនេសាទនៅមូលដ្ឋានដែលមានប្រជាជនជាច្រើនគ្រួសាររំពឹងលើការនេសាទនោះទៅវិញ ។

នៅកោះស្រឡៅ បញ្ហានៅតែបន្ត ។ ភាព និងសហគមន៍របស់នាងប្រឈមមុខនឹងធ្លាក់ចុះ៥០% ពីការនេសាទក្តាម ។ ផលប្រយោជន៍របស់ពួកគេជាជម្រើសទី២ ពីការបូមខ្សាច់ តែវិធីនៃការពារជីវិត និងនិរន្តរភាពរបស់ពួកគេត្រូវបានការពារ និងទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ីនេះជាច្រើនសតវត្សន៍មកហើយ ព្រោះនិរន្តភាពនៃប្រព័ន្ធអេកូឡូស៊ីបានបំពេញតម្រូវការជីវភាពរបស់ពួកគេ ។

រោងចក្រឧស្សាហកម្មដ៏ធំសម្បើមបានដាក់ខ្លួនឯងអោយឃ្លាតឆ្ងាយពីភាពមិនចុះសម្រុងពីគ្នាទៅវិញទៅមកគឺ: របៀបរីកចម្រើននៃជីវិត ។