Spread the Word
ភាពយន្តៈ ខ្ញុំជាលោក ឈុត វុទ្ធី
“ពីដំបូង ខ្ញុំគិតថា ខ្ញុំមិនមែនជាគោលដៅរបស់គេទេ លោក វុទ្ធី និយាយ ។ លោក ឈុត វុទ្ធី គឺជាមនុស្សស្ងប់ស្ងាត់ម្នាក់ មានបុគ្គលិកលក្ខណៈជាសកម្មជនបរិស្ថាន ។ គាត់គឺជាអ្នកសម្របសម្រួល បណ្តាញអ្នកការពារព្រៃឈើម្នាក់នៅព្រៃឡង់ ហើយវាជាទីកន្លែងដែលព្រៃឈើជាជីវភាពរស់នៅរបស់ ប្រជាជនត្រូវបានកាប់ និងបំផ្លិចបំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែនៅពេលទាហានមកដល់ លោក វុទ្ធី ត្រូវបានពួកគេទាញដោយអូស និងបោកទៅក្រោមរួចភ្ជង់កាំភ្លើង ។ ភ្លាមៗ នោះ គាត់ត្រូវបាន ក្រុមបណ្តាញព្រៃឡង់ជួយសង្រោ្គះ ។ លោក វុទ្ធី ភ័យឡើងញ័រ ប៉ុន្តែនៅតែបន្តដំណើរទៅមុខ គាត់ប្តេជ្ញា ចិត្តបញ្ឈប់ការបំផ្លិចបំផ្លាញព្រៃឈើ ។ ប្រាំខែកន្លងមក នៅតំបន់កាប់ឈើនៅភ្នំក្រវ៉ាញ លោក វុទ្ធី គឺបាន បញ្ឈប់ និងបាញ់សម្លាប់ ។ នរណានៅពីក្រោយការសម្លាប់លោក ឈុត វុទ្ធី? តើបណ្តាញអាចតស៊ូការពារ ព្រៃឈើដោយគ្មានលោកវុទ្ធីបានដែរឬទេ? នេះជាសំនួរដែលយើងសួរ ។
- នាយិកាផលិត
- ហ្វ្រេន ឡាំប្រ៊ីក (Fran Lambrick) និងលោក វាសនា ដឺ ស្មែត (Vanessa de Smet)
- អ្នកផលិត
- កញ្ញា ហ្វ្រេន ឡាំប្រ៊ីក
- ជំនួយការផលិត
- កញ្ញា វីជីណៀរ ក្រូមី
- អគ្គនាយិកាផលិត
- លោកស្រី វីកគី ជែកស៊ីន និងលោក រ៉ូប ឡែមគីន
- អំពីការផលិតភាពយន្ត
- ចាប់ពីឆ្នាំ ២០១០ ដល់ ឆ្នាំ២០១១ អ្នកផលិត/នាយិកាផលិត កញ្ញា ហ្វ្រេន ឡាំប្រ៊ីក បានរស់ នៅព្រៃឡង់ ធ្វើការស្រាវជ្រាវពីមូលហេតុនៃការកាប់បំផ្លាញព្រៃឈើ និងប៉ះពាល់ធ្ងន់ធ្ងរដល់ការគ្រប់គ្រងព្រៃរបស់ សហគមន៍ ។ នៅកំឡុងពេលនោះ ក្រុមហ៊ុនកៅស៊ូបានបង្កើតឡើង ហើយបានកាប់ដើមឈើធំៗ ដែល មានតាំងពីដើមមក តាមបញ្ជារបស់អ្នកទិញ ក្រុមហ៊ុនក្តោបក្តាប់ផ្ទះសម្បែង និងបណ្តេញប្រជាជនមូល ដ្ឋាន ។ អ្វីដែលសហគមន៍ជ្រួតជ្រាបវាពិតជាគួរអោយរន្ធត់ណាស់ គឺការផ្លាស់ប្តូរពីទំនៀមទំលាប់ប្រពៃណី ការរស់នៅដោយជីវិតឯករាជ្យ ហើយទៅធ្វើការស៊ីឈ្នួល ទាំងយប់ ទាំងថ្ងៃ ក្រោមស្ថានភាពនឿយហត់ ដើម្បីដាំដំណាំកៅស៊ូអោយក្រុមហ៊ុន ។ ការជំពាក់ជំពិននៃអំពើពុករលួយជាហេតុនាំអោយមានការកាប់ ឈើខុសច្បាប់ រំលោភយកដីធ្លី ប្រើប្រាស់កំលាំងយោធាគ្រប់គ្រងប្រជាជនមូលដ្ឋាន ការភ្ជាប់ទំនាក់ទំនង ជាគ្នាយ៉ាងស្អិតរមួតជាមួយអ្នកជំនួញ និងសិទ្ធិទាំងអស់អាចផ្តល់ជូនតែរដ្ឋាភិបាលនៅថ្នាក់កំពូល ។ ភាព យន្តនេះ មានគោលបំណងប្រាប់ពីរឿងរ៉ាវនៃប្រជាជនដែលរស់នៅព្រៃឡង់ ពីជីវភាព និងដីរបស់ពួកគេ ត្រូវបានផ្លាស់ប្តូរដោយសារតែការកាប់បំផ្លាញព្រៃឈើ ។ អ្នកផលិតភាពយន្តបានរៀបចំដូចពួកគេបាន ជួបជាមួយលោក ឈុត វុទ្ធី ជាសកម្មជនកម្ពុជាម្នាក់ដែលលេចធ្លោជាងគេលើការតស៊ូការពារព្រៃឡង់ ។ បើទោះបីជាសម្លាប់លោក វុទ្ធី ជាព័ត៌មានគ្រាះថ្នាក់ដ៏រន្ធត់ និងជូរចត់យ៉ាងណាក៏ដោយ ក៏សាក្សីដែលបាន ឃើញអំពើហិង្សាវាយប្រហារគាត់ បានប្តេជ្ញាចិត្តបន្តការពារព្រៃឡង់ ដែលជាការប្តេជ្ញាចិត្តរបស់លោក ឈុត វុទ្ធី ។ ភាពយន្ត ខ្ញុំជាលោក ឈុត វុទ្ធី បានក្លាយជាភាពយន្តសក្ខីភាពនៃការពលីជីវិតបុរសម្នាក់ អោយជួបនឹងមឈូសដ៏គ្រោះថ្នាក់ និងការលើកទឹកចិត្តគាត់អោយការពារមរតកធនធានធម្មជាតិប្រទេស របស់គាត់ ។